The Gianluca Di Marzio បានអះអាងថាក្លឹប Leeds កំពុងមានបំណងចង់បាន កីឡាករឆ្នើមអាមេរិក Weston McKennie ពីក្លឹប Juventus ក្នុងតម្លៃខ្លួន ប្រមាណជា២៥លានផោន ទោះបីជាបានដឹងហើយថា កីឡាកររូបនេះ មិនទាន់មានបំណងចាកចេញនៅឡើយក្តី។
ទោះបីជាយ៉ាងណាក្តីកីឡាករ McKennie រូបនេះមានរបៀបលេងដែលជឿជាក់ថា អាចសាកសមលេងនៅជាមួយនឹង Leeds ពីព្រោះថាក្រុមជម្រើសជាតិម្នាក់ គឺកីឡាករ Tyler Adams ក៏កំពុងមានវត្តមានលេងនៅទីនេះដែរ ហើយជឿជាក់ថាការបញ្ចូលគ្នា រវាងកីឡាករទាំងពីរ នឹងអាចធ្វើឲ្យក្រុមអង់គ្លេស មានទំរង់លេងខ្លាំងជាងមុនជាមិនខាន។
ដូច្នេះប្រសិនបើ Juventus សម្រេចចិត្តលក់ McKennie មែននោះក្លឹប Leeds ប៉ុណ្ណោះគឺជាក្លឹបដែលជាជម្រើសយ៉ាងល្អ សម្រាប់គាត់ហើយលើសពីនេះម្ចាស់ក្លឹប ក៏ជាក្រុមហ៊ុនអាមេរិកផង ដែលវានឹងបង្កលក្ខណៈងាយស្រួល សម្រាប់កីឡាករអាមេរិករូបនេះ ក្នុងការបង្ហាញ៕ ប្រែសម្រួល៖ស៊ុនលី