ភ្នំពេញ ៖ ក្រុមបាល់ទាត់សហភាព សហព័ន្ធយុវជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដណ្តើម បានកៅអី ៨ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅស្តាតចាស់ បន្ទាប់ពីក្រុមនេះ បានយកឈ្នះគូប្រកួត កាប្រកួតរៀបចំឡើង ដោយសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក.) ។

សម្រាប់ការប្រកួតថ្ងៃទី២៥ មាន ៤ ប្រកួត រួមមានក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ឈ្នះក្រុមបាល់ទាត់យុវជន ស្រលាញ់សន្តិភាព លទ្ធផល ៦ ទល់ ១ ក្រុមបាល់ទាត់ Khmer United ឈ្នះក្រុមបាល់ទាត់ Avatar FC លទ្ធផល ០ ទល់ ១ ក្រុមបាល់ទាត់សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុងចាញ់ក្រុមបាល់ទាត់ ហនុមានអគ្គលេខាធិការដ្ឋាន នៃក្រសួងការពារជាតិ លទ្ធផល ៧ ទល់ ១ និងក្រុមបាល់ទាត់ ស៊ីយ៉ាប្រ៊េន អេហ្វស៊ី ចាញ់ក្រុមបាល់ទាត់ សម្ព័ន្ធយុវជនមុស្លីមកម្ពុជា លទ្ធផល ១ ទល់ ៣ ។

ដូច្នេះ ៤ក្រុឡើងវគ្គ ៨ក្រុមចុងក្រោយ ដូចជាមានក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ក្រុមបាល់ទាត់ Khmer United ក្រុមបាល់ទាត់ ហនុមានអគ្គលេខាធិការដ្ឋាន នៃក្រសួងការពារជាតិ និងក្រុមបាល់ទាត់ សម្ព័ន្ធយុវជន មុស្លីមកម្ពុជា៕


