ភ្នំពេញ ៖ ក្រុមបាល់ទាត់ សហភាព សហព័ន្ធយុវជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដណ្តើមបានកៅអី វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅកីឡដ្ឋាន AIA បន្ទាប់ពីក្រុមនេះ បានយកឈ្នះគូប្រកួត កាប្រកួតរៀបចំឡើង ដោយសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ។

សម្រាប់ការប្រកួតថ្ងៃទី៣០ មាន ២ ប្រកួត រួមមានក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ឈ្នះក្រុមបាល់ទាត់ Khmer United លទ្ធផល ៤ ទល់ ២ ចំណែកក្រុមបាល់ទាត់ ហនុមានអគ្គលេខាធិការដ្ឋាន នៃក្រសួងការពារជាតិ បានយកឈ្នះ លើក្រុមបាល់ទាត់សម្ព័ន្ធយុវជន មុស្លីមកម្ពុជា លទ្ធផល ១ ទល់ ០ នៅវគ្គ៨ក្រុមចុងក្រោយ ។

ដូច្នេះក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ និង ក្រុមបាល់ទាត់ ហនុ មានអគ្គលេខាធិការដ្ឋាន នៃក្រសួងការពារជាតិ ដឹកដៃគ្នាឡើងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ ចំពោះក្រុមបាល់ទាត់សម្ព័ន្ធយុវជនមុស្លីមកម្ពុជា និងក្រុមបាល់ទាត់ Khmer United ត្រូវបញ្ចប់ការដំណ្តើរត្រឹមនេះ ៕


