កីឡា

អតីតដៃគូចោទ ប្រកាន់លោក Gareth Thomas អតីតប្រធាន ក្រុមបាល់ឱបជម្រើសជាតិ Welsh ពីបទបោកប្រាស់ និងចម្លងមេរោគអេដស៍

Welsh ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អតីតប្រធានក្រុមបាល់ឱបជម្រើសជាតិ Welsh លោក Gareth Thomas បានដោះស្រាយសំណុំរឿងផ្លូវច្បាប់ ជាមួយអតីតដៃគូ របស់លោកដោយបានចោទប្រកាន់ លោកពីបទបោកប្រាស់ ដោយចម្លងមេរោគអេដស៍ ទៅឲ្យលោក ។

លោក Ian Baum បានប្តឹង លោក Thomas នៅតុលាការជាន់ខ្ពស់ពីបទលាក់បាំង ស្ថានភាពមេរោគអេដស៍របស់លោក និងខកខានក្នុងការថែរក្សា សមហេតុផលមិនឲ្យឆ្លងមេរោគនេះ ។ លោក Thomas អាយុ ៤៨ ឆ្នាំនឹងបង់ប្រាក់ ចំនួន ៧៥,០០០ ផោនបូកនឹងការ ចំណាយផ្សេងទៀត ប៉ុន្តែបាននិយាយថា លោកមិនបានទទួល យកការទទួល ខុសត្រូវ ដោយការដោះស្រាយ ដោយបន្ថែមថា លោករក្សាភាពគ្មាន កំហុសរបស់លោក ក្នុងការចោទប្រកាន់ ដែលមិនសមហេតុផលទាំងអស់ ។

ឯកសាររបស់តុលាការបាននិយាយថា លោក Baum ជាអតីតប៉ូលីសមានទំនាក់ទំនង ជាមួយអតីត បរ្ថានសហជីពកីឡាបាល់ឱបចូលនិវត្តន៍នៅចន្លោះឆ្នាំ ២០១៣ និង ២០១៦ បានអះអាងថា លោកមានផ្ទុកមេរោគអេដស៍ នៅពេលដែលពួកគេនៅជាមួយគ្នា ។ ឯកសារបានបន្យថា លោក Baum បានកត់សម្គាល់ឃើញថា អតីតកីឡាកររូបនេះកំពុងលេបថ្នាំពីដបមានស្លាកសញ្ញាហែកចេញ ប៉ុន្តែត្រូវបានប្រាប់ថា ពួកគេមានវីតាមីនចម្រុះ។
លោកបានអះអាងថា លោកបានរកឃើញថ្នាំគ្រាប់នោះជាថ្នាំ ប្រឆាំងមេរោគអេដស៍ហៅថា GSK1 បន្ទាប់ពីបានស្វែងរកវានៅលើ Google ។ លោក Baum បានបន្ថែមថា លោកភ្លាមៗ បានទៅធ្វើតេស្តិ៍ មេរោគអេដស៍យ៉ាងឆាប់រហ័ស ហើយត្រូវបានរកឃើញ និងមានការភ្ញាក់ផ្អើល នៅពេលលោកដឹងថា លោកវិជ្ជមាន​ ៕

Most Popular

To Top