កីឡា

ការប្រកួតកីឡា បាល់ទាត់នារី ជ្រើសរើសជើងឯក ថ្នាក់ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៣

ខេត្តកណ្តាល ៖ ក្រុមកីឡាករ-កីឡាការិនីកីឡាបាល់ទាត់ ចំនួន ៦ ក្រុម ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់នារីជ្រើសរើសជើងឯក ថ្នាក់ខេត្តកណ្តាលប្រចាំ ឆ្នាំ២០២៣ តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ។

លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯក ថ្នាក់ខេត្តកណ្តាលប្រចាំឆ្នាំ២០២៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងគោលបំណង ស្វែងរកកីឡាការិនីឆ្នើម ប្រចាំឆ្នាំខេត្តកណ្តាល ដើម្បីតំណែងឲ្យខេត្តចូល រួមព្រឹត្តិការណ៍ទូទាំងប្រទេស ។

លោកបានបន្តថា ការប្រកួតឆ្នាំមានតែ ៦ ក្រុម ដោយសារក្រុមផ្សេងៗទៀត មិនបានចូលរួម ព្រោះកីឡាការិនីមួយ ចំនួនតាមបណ្តាល ស្រុកចម្រុះឲ្យខេត្តកណ្តាល ជាប់រវល់ការប្រកួតដែរ ហើយក្រុមផ្សេងទៀត កីឡាការិនីជាប់រវល់ការ សិក្សាតាមសាលារៀនរដ្ឋ។ ដូច្នេះឆ្នាំនេះមាន ក្រុមចូលរួមត្រឹម ៦ក្រុម ៕

Most Popular

To Top