កីឡា

ក្រុមកីឡាការិនី ៦ ក្រុមប្រជែងគ្នា លើពាន នៃការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯក ថ្នាក់ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៣

ខេត្តកណ្តាល ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់នារីជ្រើសរើសជើងឯក ថ្នាក់ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៣ តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាលនេះ មានក្រុម កីឡាការិនីកីឡាបាល់ទាត់ចំនួន ៦ ក្រុមដែលពួកគេ ត្រូវប្រកួតប្រជែងគ្នា ដើម្បីគ្រងតំណែងជើងឯក ប្រចាំខេត្តកណ្តាល ឆ្នាំ២០២៣ ។

ក្រុមកីឡាការិនីកីឡាបាល់ទាត់ចំនួន ៦ រួមមានក្រុមកីឡាការិនីកីឡាបាល់ទាត់ ស្រុកកណ្តាលស្ទឹង ក្រុមកីឡាការិនីកីឡាបាល់ទាត់ ស្អាងយើងស្អាត ក្រុមកីឡាការិនីកីឡាបាល់ទាត់ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ពាមរាំង ក្រុមកីឡាការិនី កីឡាបាល់ទាត់ សាន់នី ស្ពត (កណ្តាលស្ទឹង) ក្រុមកីឡាការិនី កីឡាបាល់ទាត់ អនុវិទ្យាល័យ គគីរ និងក្រុមកីឡាការិនីកីឡា បាល់ទាត់ មីស្ទើរលេង អេហ្វស៊ី ។

លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និង កីឡា ខេត្តកណ្ដាលបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯក ថ្នាក់ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងគោលបំណង ស្វែងរកកីឡាការិនីឆ្នើម ប្រចាំឆ្នាំខេត្តកណ្តាល ដើម្បីតំណែងឲ្យខេត្ត ចូលរួមព្រឹត្តិការណ៍ ទូទាំងប្រទេស ។

លោកបានបន្តថា ការប្រកួតឆ្នាំមានតែ ៦ ក្រុម ដោយសារក្រុមផ្សេងៗទៀត មិនបានចូលរួម ព្រោះកីឡាការិនីមួយចំនួន តាមបណ្តាលស្រុក ចម្រុះឲ្យខេត្តកណ្តាល ជាប់រវល់ការប្រកួតដែរ ហើយក្រុមផ្សេងទៀត កីឡាការិនី ជាប់រវល់ការសិក្សាតាមសាលារៀនរដ្ឋ ។ ដូច្នេះឆ្នាំនេះមានក្រុមចូលរួមត្រឹម ៦ក្រុម ៕

Most Popular

To Top