ដោយ៖លី ភីលីព
ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២” នៅសាលប្រជុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រសួងការពារជាតិនៅតែរក្សាជើងឯក របស់ខ្លួនរាល់រៀងឆ្នាំ បន្ទាប់ពីក្រសួងដណ្តើមមេដាយ ១៩ គ្រឿង ខណៈក្រសួងមហាផ្ទៃដណ្តើម ១៤ គ្រឿងឈរចំណាត់ថ្នាក់លេខ ៤ នៃតារាង ការប្រកួតនេះរៀបចំ ដោយសហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងឱកាសពិធីបិទការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២” រាជធានីភ្នំពេញនាថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការអញ្ជើញសំណាក់លោក សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងជាអនុប្រធានសហព័ន្ធការ៉ត អាស៊ីអាសគ្នេយ៍តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ម៉ៅ សុផល អគ្គលេខាធិការរង នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
ក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេក្រសួងការពារជាតិដណ្តើមមេដាយ១៩ គ្រឿង ក្នុងនោះមេដាយមាសចំនួន ១០ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេក្រសួងសេដ្ឋកិច្ចដណ្តើមមេដាយ ១៣ គ្រឿង មេដាយមាសចំនួន ៦ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៦គ្រឿង ក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេក្លិបហនុមានដណ្តើមមេដាយ២២ គ្រឿង មេដាយមាសចំនួន ៥ គ្រឿង មេដាយប្រាក់ ៩ គ្រឿង និងមេដាយសំរិទ្ធ ៨ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេក្រសួងមហាផ្ទៃដណ្តើមមេដាយ១៤ គ្រឿង មេដាយមាសចំនួន ៤ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ៦ គ្រឿង។
ចំណែកក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេរស្មីព្រះអាទិត្យដណ្តើមមេដាយ ៦ គ្រឿង មេដាយមាសចំនួន ៣ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេសាកលវិទ្យាល័យ ផារ៉ាហ្គន ដណ្តើមមេដាយ ១១ គ្រឿង មេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៦ គ្រឿង ក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេ សម្ព័ន្ធអ្នកស្រលាញ់ការ៉ាតេដណ្តើមមេដាយ៤គ្រឿង មេដាយមាស១គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង។
ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២” រាជធានីភ្នំពេញចាប់ផ្តើមពីថ្ងៃទី ៣ដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៣ មានក្លិបកីឡាការ៉ាតេចំនួន ២១ចូលរួមដោយមានកីឡាករ-កីឡាការិនី២៤៨នាក់នៅសាលប្រជុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំដោយសហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំក្រសួងអប់រំ យុវជន និងកីឡា៕ ដោយ៖លី ភីលីព