កីឡា

លោក វ៉ាត់ ចំរើន ៖ ការចុះ MOU លើកនេះបង្ហាញ ពីចំណុចទាក់ទាញ ក្រុមហ៊ុនជប៉ុន ជាច្រើនសម្រាប់ ឧបត្ថម្ភដល់ដំណើរការ នៃកីឡា SEA GAMES

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតSEA GAMES 2023 បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើកិច្ច ព្រមព្រៀង ក្រុមហ៊ុន អាជីណូម៉ូតូនៅថ្ងៃនេះ ដើម្បីបម្រើជាអ្នកឧបត្ថម្ភផ្លូវការ នៃការប្រកួតកីឡា SEA GAMES លើកទី៣២ និងការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងត្រូវប្រារព្ធឡើងនៅកម្ពុជា នាខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ ។

លោកបានបន្តថា ការចុះ MOU លើកនេះបង្ហាញ ពីចំណុចទាក់ទាញក្រុមហ៊ុនជប៉ុន ជាច្រើនទៀត ដែលធ្វើការឧបត្ថម្ភ ដល់ដំណើរការនៃព្រឹត្តិការណ៍កីឡា SEA GAMES ហើយក្រុមហ៊ុនអាជីណូម៉ូតូ បានឧបត្ថម្ភជាទឹកប្រាក់តែម្តង។
ក្រុមហ៊ុនអនុវត្តសកម្មភាពគាំទ្រ ក្នុងនាមជាដៃគូសហការឧបត្ថម្ភធំ (Premium Partner) នៃ “កម្ពុជា ឆ្នាំ២០២៣” “CAMBODIA 2023”។
លោក វ៉ាត់ ចំរើន អគ្គលេខាបានបន្ថែមថា ព្រឹត្តិការណ៍កីឡា SEA GAMES និង អាស៊ានប៉ារ៉ាហ្គេម ត្រូវបានធ្វើឡើង រៀងរាល់២ឆ្នាំម្ដង ដើម្បីជួយពង្រឹងកិច្ចសហ ប្រតិបត្តិការក្នុងតំបន់ ការយល់ដឹង និងការឯកភាពគ្នាក្នុង សហគមន៍អាស៊ីអាគ្នេយ៍ ។ នេះគឺជាព្រឹត្តិការណ៍កីឡា ដ៏ធំបំផុតបានប្រារព្ធឡើង ក្នុងតំបន់អាស៊ីអាគ្នេយ៍ទាក់ទាញ ការចាប់អារម្មណ៍ពីមនុស្សសរុបជាង ៦០០ លាននាក់ ក្នុងតំបន់។

Most Popular

To Top