The Mirror ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ទោះបីជាបានបំបែកកំណត់ត្រា នាពេលកន្លងមកថ្មីៗហើយចំពោះការដោះដូរកីឡាករ ខ្សែប្រយុទ្ធអាហ្សង់ទីន Enzo Fernandez ប៉ុន្តែក្លឹបនេះហាក់ដូចជាមិនទាន់បញ្ចប់មហិច្ឆិតា របស់ខ្លួននៅឡើយ។
Enzoគឺជាកីឡាករបំបែកកំណត់ត្រា បាល់ទាត់របស់អង់គ្លេស ប្រមាណជា១០៥លានផោន ប៉ុន្តែប្រសិនបើចង់ឲ្យកីឡាកររូបនេះចាំដៃគូតំបន់បម្រើ កណ្តាលជាមួយនឹង Declan Rice នោះវាក៏នឹងត្រូវឲ្យក្លឹបត្រូវការចំណាយច្រើន ដូចទៅនឹងអ្វីដែលបានចំណាយឲ្យ Enzo ផងដែរ។
ទីផ្សារកីឡាករបានបិទនៅខែមករាបានន័យថា Chelsea ចាំបាច់ត្រូវតែចំណាយធំច្រើនថែមទៀតនៅក្នុងរដូវក្តៅខាងមុខដោយក្នុងនោះ Rice ដែលកំពុងលេងឲ្យ Aston Villa គឺជាគោលដៅបន្ទាប់៕
ប្រែសម្រួល៖ស៊ុនលី