ខ្សែការពារអេស្ប៉ាញកីឡាករ Sergio Ramos បាននិយាយកាលពីពេលថ្មីៗនេះថា ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ជាកីឡាករបាល់ទាត់ល្អជាងគេលើលោក។
និយាយប្រាប់ទូរទស្សន៍ក្លឹប PSG កីឡាកររូបនេះបាននិយាយថា៖ «ខ្ញុំវេទនានឹងលេងទល់នឹង Messi អស់រយៈពេលជាច្រើនឆ្នាំហើយ»។
កីឡាកររូបនេះបានបន្តថា៖ «នៅពេលនេះខ្ញុំរីករាយ នឹងលេងជាមួយគាត់។ គេជាកីឡាករល្អជាងគេ ដែលកីឡាបាល់ទាត់បានបង្កើតមក»។
Ramos បានលេងនៅ Real Madrid ជាង ១៦ឆ្នាំ មុននឹងមកលេងនៅក្លឹបយក្សបារាំង Paris Saint-Germain នៅឆ្នាំ២០២១៕ Source: Sabay