The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD ពិតជាបានដាក់សំណើរ ជាទឹកប្រាក់ ប្រមាណជា១០០ លានផោនពិតមែនសម្រាប់ទិញយកកីឡាករ Declan Rice នារដូវក្តៅខាងមុខ។
ទោះបីជាយ៉ាងណាក្តីក្លឹបក៏បានដឹងដែរថាមានក្លឹបជាច្រើនទៀតដែលបានដាក់សំណើរច្រើនជាង១០០លានផោនដើម្បីទិញយកកីឡាករអង់គ្លេសរូបនេះពី West Ham ដែលក្នុងនោះក៏មានទាំង Arsenal និង Chelsea ផងដែរ។
មកដល់ពេលនេះនៅមិនទាន់មានក្លឹបណាហ៊ានឲ្យតម្លៃដល់១២០លានផោនតាមការចង់បានរបស់ក្លឹប West Ham នៅឡើយទេប៉ុន្តែគ្រូបង្វឹកលោក David Moyes ជឿជាក់ថាកីឡាកររូបនេះ នឹងអាចបំបែកកំណត់ត្រាកីឡាករ នៅអង់គ្លេសមានតម្លៃថ្លៃជាងគេបំផុតជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី