កីឡា

អតីតមន្ត្រីកីឡាអូឡាំពិក ក្រុងតូក្យូ ត្រូវឃុំខ្លួនដោយចោទប្រកាន់ ពីការដេញថ្លៃ ពាក់ព័ន្ធប្រាក់៤០ ពាន់លានយ៉េន 

តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ព្រះរាជអាជ្ញាជប៉ុនបានចាប់ខ្លួន អតីតមន្ត្រីជាន់ខ្ពស់កីឡាអូឡាំពិកទីក្រុងតូក្យូ ជុំវិញការចោទប្រកាន់ថា បានលួចបន្លំដេញថ្លៃ ដែលជាការកែប្រែចុងក្រោយបំផុត ក្នុងរឿងអាស្រូវពុករលួយ ដែលកំពុងកើនឡើងយោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស។

រដ្ឋអាជ្ញាទីក្រុងតូក្យូបានបដិសេធមិនធ្វើអត្ថាធិប្បាយ លើរបាយការណ៍នេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានចុះផ្សាយរូបថតរបស់ប៉ូលីសដែលឆ្មក់ចូលផ្ទះរបស់លោក Yasuo Mori បានដំណើរការព្រឹត្តិការណ៍ សាកល្បងសម្រាប់ការប្រកួតរដូវក្តៅត្រូវបានពន្យារពេលដោយជំងឺរាតត្បាតកាលឆ្នាំ២០២១។

កាសែត The Asahi Shimbun daily បាននិយាយថា លោក Mori អាយុ ៥៥ ឆ្នាំត្រូវបានចាប់ខ្លួនពីបទរំលោភច្បាប់ប្រឆាំងការផ្តាច់មុខ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា រដ្ឋអាជ្ញាបានចោទប្រកាន់លោក ពីបទក្លែងបន្លំការដេញថ្លៃមានលក្ខណៈប្រកួតប្រជែង និងកិច្ចសន្យាដេញថ្លៃ មានកំណត់សម្រាប់ព្រឹត្តិការណ៍អូឡាំពិក មានតម្លៃសរុប ៤០ ពាន់លានយ៉េន (៣០៥ លានដុល្លារ)។

Asahi បានរាយការណ៍ថា លោក Mori និងមន្ត្រីផ្សេងទៀត ជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ថា មានការក្លែងបន្លំត្រូវបានរាយការណ៍ថា បានបង្កើតបញ្ជីបេក្ខជនផ្ទាល់របស់ពួកគេ សម្រាប់ព្រឹត្តិការណ៍នេះ ហើយការដេញថ្លៃភាគច្រើន គឺស្របតាមជម្រើសរបស់ពួកគេ។ ការដេញថ្លៃភាគច្រើន បានទទួលការដេញថ្លៃតែមួយ។

រដ្ឋអាជ្ញាកំពុងស៊ើបអង្កេតការចោទប្រកាន់ ពីបទស៊ីសំណូកជុំវិញព្រឹត្តិការណ៍កីឡា ជុំវិញការអះអាងអតីតសមាជិក ក្រុមប្រឹក្សាក្រុងតូក្យូឆ្នាំ ២០២០ បានយកលុយពីក្រុមហ៊ុននានា ជាថ្នូរនឹងកិច្ចព្រមព្រៀងភាពជាដៃគូអូឡាំពិក។ នេះបើយោងតាមទូរទស្សន៍ជាតិ NHKថា អតីតមន្ត្រី Haruyuki Takahashi ត្រូវបានចាប់ខ្លួនជុំវិញរឿងអាស្រូវនេះ ហើយកាលពីខែធ្នូ អតីតនាយកប្រតិបត្តិនៃក្រុមហ៊ុនសម្លៀកបំពាក់ធំមួយ បានសារភាពក្នុងតុលាការថា លោកបានផ្តល់ប្រាក់ដើម្បីធានាសិទ្ធិឧបត្ថម្ភ ។

រឿងអាស្រូវពុករលួយបានបង្កឲ្យមានស្រមោល ទៅលើទីក្រុងភាគខាងជើងនៃទីក្រុង Sapporo សម្រាប់ការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០៣០។ មន្ត្រីនៅទីនោះបានឈប់រៀបចំព្រឹត្តិការណ៍ ផ្សព្វផ្សាយសម្រាប់ការដេញថ្លៃនេះ ហើយគ្រោងនឹងធ្វើការស្ទង់មតិទូទាំងប្រទេសដើម្បីវាស់ស្ទង់ការគាំទ្រ៕

Most Popular

To Top