អ្នកចាំទីលីគទី២ទួរគីកីឡាករ Ahmet Eyup Turkaslan បានទទួលមរណភាពនៅផ្ទះរបស់លោកកាលពីថ្ងៃច័ន្ទ ដោយគ្រោះរញ្ជួយដីដ៏អាក្រក់។ នេះបើតាមការបញ្ជាក់របស់ក្លឹប Yeni Malatyaspor ដែលជាក្លឹបរបស់លោក។
នៅក្នុងសប្ដាហ៍នេះ មានគ្រោះរញ្ជួយដីមានទំហំ ៧,៥រិច្ឆទ័រ ដែលប៉ះពាល់នៅប្រទេសទួរគី និងប្រទេសស៊ីរី។ មកទល់ថ្ងៃពុធនេះ មានមនុស្សប្រមាណ ៧ ៨០០នាក់ហើយបានបាត់បង់ជីវិត។
លោក Turkaslan ស្ថិតក្នុងចំណោមជនរងគ្រោះ ដែលបានបាត់បង់ជីវិត។
កីឡាករវ័យ ២៨ឆ្នាំរូបនេះលេងបាន ៦ដង នៅក្លឹបលីគទី២របស់ទួរគីខាងលើ ក្រោយពេលដែលលោកចូលរួមតាំងពីឆ្នាំ២០២១៕ Source: Sabay