The Fichajes ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សបារាំង PSG អាចនឹងផ្តល់សំណើរយ៉ាងធំមួយសម្រាប់គ្រូបង្វឹកលោក Pep Guardiola ដើម្បីអាចមកធ្វើការជាមួយគ្នាឬពេលណាដែលគាត់សម្រេចចិត្តចាកចេញពី Man City។
បច្ចុប្បន្ននេះស្ថានភាព របស់គ្រូបង្វឹករូបនេះ ហាក់ដូចជាមិនមានបញ្ហាល្អប្រសើរឡើយ ខណៈដែលឱកាសលើកពានអង់គ្លេស កាន់តែឆ្ងាយក្នុងពេល ដែលក្លឹបកំពុង ប្រឈមមុខទៅនឹងទោសទណ្ឌ ពាក់ព័ន្ធទៅនឹងករណីរំលោភបំពាន លើគោលការច្បាប់ហិរញ្ញវត្ថុ សម្រាប់ដោះដូរកីឡាករ ។
ប្រភពដដែល បានឲ្យដឹងដែរថា ក្លឹបបារាំងនឹងមិននៅស្ងៀមឡើយ ដើម្បីធ្វើការសុំចរចា គ្រូបង្វឹកដ៏ល្បីល្បាញរូបនេះ ខណៈដែលអស់រយៈពេលជាច្រើនឆ្នាំ មកហើយដែលក្លឹប បានព្យាយាមវិនិយោគលុយយ៉ាងច្រើន ប៉ុន្តែមិនទទួលបានលទ្ធផលអ្វីជាដុំកំភូយឡើយ ជាពិសេសនៅតែមិនអាចលើកពាន Champions League៕
ប្រែសម្រួល៖ស៊ុនលី