The Daily Mail ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបអាមេរិក LAFC កំពុងមានក្តីបារម្ភថា កីឡាករខ្សែប្រយុទ្ធ Pierre Emerick Aubameyang ដែលកំពុងលេងឲ្យក្លឹបតោខៀវ Chelsea នោះគឺមិនអាចសម្រេចចិត្ត មកលេងនៅទីនេះឡើយ ។
ក្លឹបនៅលីគកំពូលអាមេរិកមួយនេះ បានបន្តការពិភាក្សា អស់រយៈពេលជាច្រើនគួរសមដែរ ហើយជាមួយនឹងអតីកីឡាករ ខ្សែប្រយុទ្ធរបស់ Barcelona និង Arsenal រូបនេះប៉ុន្តែហាក់ ដូចជាមិនទាន់បានលទ្ធផលជាវិជ្ជមានឡើយ ជាមួយនឹងកីឡាករ ។
គួរឲ្យដឹងដែរថា Chelsea ដែលទើបតែនាំចូលកីឡាករចំណូលថ្មីៗ ជាច្រើនមកចូលរួមក្លឹបហើយនោះបាន កំពុងព្យាយាមរៀបចំក្លឹបថ្មីឲ្យ Aubameyang ហើយក្នុងនោះព្រមទាំងការទូទាត់លុយប្រាក់ កម្រៃជាមួយនឹងកុងត្រា ដែលនៅសេសសល់ជូនគាត់ទៀតផង៕
ប្រែសម្រួល៖ស៊ុនលី