កីឡា

Klopp នឹង​មិន​ទៅ​ណា​ចោល​ Liverpool ទេ ទោះ​ក្លឹប​ធ្លាក់​ទម្រង់​លេង​ក្ដី

លោក Jurgen Klopp អ្នក​ចាត់ការ​ក្លឹប Liverpool បាន​លើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​នឹង​ទៅ​ណា​ចោល​ក្លឹប​នោះ​ទេ ទោះ​ជា​ក្លឹប​ស្ថិត​ក្នុង​ទម្រង់​លំបាក់លំបិន​ក្ដី។

«ខ្ញុំ​នឹង​មិន​ចាកចេញ ហើយ​ខ្ញុំ​ក៏​មិន​អាច​ចាកចេញ​ដែរ។ ខ្ញុំ​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ណាស់»។ នេះ​ជា​ការ​លើកឡើង​របស់​លោក Klopp។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​បាន​និយាយ​កាល​ពី​លើក​មុន​ហើយ ប្រសិន​បើ​ខ្ញុំ​ឈ្នះ ខ្ញុំ​នឹង​ជា​ផ្នែក​នៃ​ជ័យជម្នះ​នេះ តែ​បើ​យើង​ចាញ់ ខ្ញុំ​ជា​អ្នក​ទទួល​ខុសត្រូវ​ ១០០%»។

Liverpool នៅ​ពេល​នេះ​ដែរ​កំពុង​តែ​ឈរ​លេខ ១០នៅ​តារាង Premier League៕

Most Popular

To Top