កីឡា

បិទវគ្គរៀបចំផែនការយុទ្ធចូលសាស្ត្រស្វែង រកឧត្តមភាពការប្រកួតកីឡា SEA GAMES 2023 និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ជាផ្លូវការ

ភ្នំពេញ៖លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលា វគ្គរៀបចំផែនការយុទ្ធ សាស្ត្រស្វែងរកឧត្តមភាព ក្នុងការចូលរួម ប្រកួតកីឡា SEA GAMES 2023 លើកទី៣២ដល់អគ្គលេ ខាធិការ ឬតំណាងកាសហព័ន្ធកីឡាជាតិ និងគ្រូបង្វឹកជម្រើសជាតិ នៅនៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។


លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានប្រាប់ឲ្យដឹងថា វគ្គសិក្ខាសាលាស្តីពីរៀបចំផែនការយុទ្ធចូល សាស្ត្រស្វែង រកឧត្តមភាពការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ រយៈពេល៣ថ្ងៃ ដោយមានសមាសភាពចូលរួមមានសិក្ខាកាម ជាអគ្គលេខាធិការ អគ្គលេខាធិការរង និងគ្រូបង្វឹក គ្រូជំនួយជម្រើសជាតិ ចំនួន១៤៩នាក់ លើ៤២ ប្រភេទកីឡានិងក្រុមកីឡាជនពិការ មាន១៣ប្រភេទកីឡាបាន ធ្វើការប្រមូលផ្តុំហាត់ហ្វឹកហ្វឺនក្រុមជម្រើសជាតិ។


សិក្ខាកាមទាំងអស់បានយកចិត្តទុកដាក់ ស្តាប់ និងយល់ដឹងស្គាល់អំពីតួនាទី ភារកិច្ចក្នុងការរៀបចំផែនការយុទ្ធចូល សាស្ត្រស្វែង រកឧត្តមភាពក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដើម្បីរៀបបចំយុទ្ធសាស្ត្រយក ប្រៀបដណ្តើម មេដាយក្នុងការចូលរួមប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៣ គោរពការចាត់តាំង គោរពវិន័យ សេចក្តីថ្លៃថ្នូរ នឹងនាំមកនូវជ័យជំនះ ពេលនោះទង់ជាតិរបស់យើងត្រូវគេបង្ហូតឡើង ហើយត្រូវបានគេគោរព នោះហើយ គឺជាមោទនៈភាពរបស់ជាតិយើយ។


លោកបានបន្តថា ក្នុងនាមគណៈកម្មការគ្រប់គ្រងវគ្គ ខ្ញុំបាទសូមវាយតម្លៃខ្ពស់ចំពោះ គ្រូឧទ្ទេស និងសិក្ខាកាម ទាំងអស់ដែល បានខិតខំប្រឹងប្រែងរួមគ្នា និងមានឆន្ទៈខ្ពស់ លះបង់ពេលវេលាធ្វើឲ្យវគ្គនេះ ទទួលបាន ជោគជ័យជាទីមោទនៈ។

សិក្ខាកាមទទួលបាននិទ្ទេសល្អ ចំនួន ៨៨ នាក់ស្មើនឹង៥០ ភាគរយ និទ្ទេសល្អបង្គួរចំនួន ៥៣នាក់ ស្មើនឹង ៣០ ភាគរយ និទ្ទេសមធ្យមចំនួន ២០ នាក់ ស្មើនឹង ១១ ភាគរយ និងនិទ្ទេសខ្សោយ ចំនួន ១៥ នាក់ ស្មើនឹង៩ ភាគរយ៕

Most Popular

To Top