The Goal ជឿជាក់ថាកីឡាករអង់គ្លេស Mason នឹងអាចចាកចេញពីក្លឹបតោខៀវ Chelsea ហើយនៅរដូវក្តៅនេះ ប្រសិនបើគាត់ មិនអាចបន្តកុងត្រាថ្មីបានទេនោះ។
កុងត្រារបស់គាត់ដែលនៅសេសសល់មានរហូតដល់ឆ្នាំ២០២៤ ហើយប្រភពដដែល ជឿជាក់ថាគាត់នឹងអាចត្រូវបាន ក្លឹប Chelsea លក់ចេញប្រសិនបើជាមិនអាចបន្តកុងត្រាថ្មីទេនោះ ហើយក្នុងនោះក៏កំពុងមានក្លឹបជា ច្រើនបន្តតាមដាន ស្ថានភាពរបស់ កីឡាករផងដែរ។
ប្រភពផ្លូវការមួយពីក្លឹបបានឲ្យដឹងថា ការចរចា ចុងក្រោយបានបរាជ័យចំពោះ កុងត្រាថ្មីហើយជឿជាក់ថានឹងត្រូវធ្វើឡើង ម្តងទៀតនៅរដូវក្តៅដែលប្រសិន បើមិនជោគជ័យទេនោះ គេជឿជាក់ថាក្លឹបនឹងសម្រេចចិត្តលក់កីឡាកររូបនេះភ្លាមតែ ម្តងដែលក្នុងនោះក្លឹបដែលចង់បាន កីឡាករមានដូចជា Liverpool, Man City និងសូម្បីតែ Man UTD៕
ប្រែសម្រួល៖ស៊ុនលី