កីឡា

ក្រោយ​ស្មើ​ជាមួយ​ក្លឹប​អាល្លឺម៉ង់ Pep ថា Man City នឹង​លេង​ប្រយុទ្ធ ៩នាក់​នៅ​ជើង​ទី២

ក្លឹប​ Manchester City បាន​លេង​ ១-១ ស្មើ​ជាមួយ​នឹង​ក្លឹប​អាល្លឺម៉ង់ RB Leipzig នៅ​វគ្គ ១៦ក្រុម​នៃ​ព្រឹត្តិការណ៍ UEFA Champions League។ ទាក់ទិន​នឹង​រឿង​នេះ​ដែរ លោក Pep Guardiola អ្នក​ចាត់ការ​ក្លឹប Man City កំប្លែង​លេង​ថា លោក​នឹង​ដាក់​ខ្សែ​ប្រយុទ្ធ ៩នាក់​ចូល​លេង​នៅ​ជើង​ទី២។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​វិភាគ​ពី​ទម្រង់​លេង​របស់​ក្លឹប Leipzig ជាមួយ​ក្រុម​របស់​ខ្ញុំ ហើយ​យើង​មើល​ឃើញ​ថា ខាង​គេ​គ្រប់គ្រង​ស្ថានការណ៍​បាន​ដោយសារ​តែ​គេ​លេង​ជួរ​ប្រយុទ្ធ ៦នាក់»។

«[…] ប្រហែល​នៅ​ជើង​ទី២ ខ្ញុំ​នឹង​សម្រេច​យក​គំនិត​ប្លែក​មួយ ដោយ​លេង​ជាមួយ​ខ្សែ​ប្រយុទ្ធ ៩នាក់»។ នេះ​ជា​ការ​បន្ថែម​របស់​លោក។

ក្លឹប​មេឃខៀវ Man City នឹង​បើក​ទ្វា​ស្វាគមន៍ Leipzig នៅ​ថ្ងៃ​អង្គារ​ទី១៤ មីនា៕ Source: Sabay

Most Popular

To Top