ភ្នំពេញ ៖ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោក Casey Douglas Barnet អនុប្រធានសហព័ន្ធកីឡា ចំបាប់កម្ពុជា តំណាងឲ្យលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានជួបសំណេះសំណាល និង ជូនដំណើរគ្រូបង្វឹក ជនជាតិអ៊ឺរ៉ង និងកីឡាករស្ថិត នៅក្រុមជម្រើសជាតិ ចំបាប់ចេញ ទៅធ្វើការហ្វឺកហាត់ នៅប្រទេសអ៊ឺរ៉ងរយៈពេលជាង ៦០ថ្ងៃ ដើម្បីត្រៀមខ្លួនប្រកួតប្រជែង នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះ នៅសាលហ្វឹកហាត់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។
លោក Casey Douglas Barnet បានមានប្រសាសន៍ថា កីឡាករចំបាប់ ៥ រូប និង គ្រូបង្វឹកជនជាតិអ៊ឺរ៉ង ១ រូបចេញទៅធ្វើការហ្វឺកហាត់ នៅប្រទេសអ៊ឺរ៉ង រយៈពេលជាង ៦០ថ្ងៃ ដើម្បីត្រៀមខ្លួនប្រកួតប្រជែងនៃព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដោយចាប់ផ្តើមពីថ្ងៃទី២៤ ខែកុម្ភៈរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នឹងត្រឡប់មកវិញ ។ ហ្វឹកហាត់នៅទីនោះ ដើម្បីពង្រឹងពង្រីកសមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីវៈ របស់កីឡាករចំបាប់កម្ពុជាបន្ថែមទៀត សម្រាប់ការប្រកួតប្រជែង ជាមួយកីឡាករបរទេសក្នុង ការដណ្តើមមេដាយ ជូនប្រទេសជាតិ ។
លោកអនុប្រធានបានបន្តថា ការហ្វឺកហាត់នៅក្រៅប្រទេស ក្នុងគោលបំណង ជួយលើកកម្ពស់ អប់រំ សុខមាលភាព ខាងផ្លូវ កាយ ផ្លូវចិត្ត និងបច្ចេកទេសដល់ កីឡាករទាំងអស់ ដើម្បីត្រៀមលក្ខណៈសម្បត្តិក្នុងការប្រកួត ហើយដែលជាឱកាសផ្តល់នូវមេរៀនបទពិសោធន៍ដ៏ល្អៗ វិស័យកីឡាដើរ តួនាទីយ៉ាងសំខាន់ក្នុងការកសាង ទំនាក់ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាព រួមចំណែកដល់ការបង្កើន មូលធនសង្គម និងការសម្រេច បានសុខដុមនីយកម្ម ក្នុងសង្គមជាតិ ។
កីឡាករទាំងអស់ដែលធ្វើការហ្វឹកហាត់ នៅទីនោះមានការប្រកួតច្រើន អាច៣ទល់៤ដង ក្នុងមួយសប្តាហ៍ដូច្នេះត្រូវសិក្សាអី្វប្លែកៗ ទំាងសមត្ថភាព ទេពកោសល្យ និងបច្ចេកទេសឲ្យកាន់តែប្រសើរឡើង ៕