កីឡា

លោក គី តិច ប្រកាសគាំទ្រ​ រាល់សកម្មភាព របស់សហព័ន្ធកីឡាវាយសីកម្ពុជា សូមលើកទឹកចិត្ត ដល់ក្រុមកីឡា“ខ្លាចាស់”

ភ្នំពេញ ៖ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្ដេចតេជោសែន បានអញ្ជើញពិធីបិទ ការប្រកួតកីឡាវាយសី មិត្តភាពខ្លាចាស់ លើកទី៣ ឆ្នាំ២០២៣ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ទីលានកីឡាវាយសី របស់សហព័ន្ធនៃពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា ក្រោមការសហការ រវាងសហព័ន្ធកីឡាវាយសីកម្ពុជា និងក្រុមកីឡាវាយសីចាស់ទំាងអស់ ។

លោក គី តិច បានមានប្រសាសន៍ថា ខ្ញុំពិតជាមាន អារម្មណ៍រីករាយខ្លាំងណាស់ ដោយបានមកមើល ដោយផ្ទាល់ និងបានជួបវត្តមាន របស់កីឡាករក្រុមខ្លាចាស់ទាំងអស់ ដែលមាន សុខភាពរឹងមាំស្មារតី ភ្លឺថ្លាចូលរួមប្រកួត ចូលរួមគាំទ្រ និងសប្បាយរីករាយ ក្នុងការប្រកួតនាពេលនេះ ។ ការប្រកួតបានបង្ហាញ ឲ្យឃើញ ច្បាស់ពីការគាំទ្រយកចិត្តទុកដាក់ និងការទំនុកបំរុងដល់វិស័យកីឡាវាយសីពីសំណាក់ ថ្នាក់ដឹកនាំក្រសួងស្ថាប័ន ព្រមទាំងថ្នាក់ដឹកនាំ តាមបណ្តា ក្លឹបកីឡាវាយសីចូលរួមប្រកួតនៅទីនេះ និងការខិតខំបំពេញការងាររបស់មន្រ្តីសហព័ន្ធកីឡាវាយសីកម្ពុជា ក៏ដូចជាគណៈកម្មការ រៀបចំការប្រកួតទាំងមូល រួមទាំងចៅក្រម អាជ្ញាកណ្តាលទាំងអស់ ដែលបានខិតខំប្រឹង ប្រែង យកអស់ស្មារតីបំពេញ ភារកិច្ចប្រកបដោយជោគជ័យ ។

លោកកបានបន្តថា យើងទាំងអស់គ្នា ត្រូវទទួលស្គាល់នូវតម្លៃនៃសន្តិភាព ការជួបជុំគឺពិតជាបាន កើតចេញដោយប្រទេសដែលមានសន្ដិភាព និងកីឡាករមានសុខភាព ល្អនាពេលនេះ មានសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសន៍ ជាស្ថាបនិក គឺពិតជានាំមកនូវ ភាពសុខដុមរមនាគ្មាន ការភ័យបារម្ភធានា សិទ្ធិរស់នៅប្រកប ដោយក្តីសប្បាយរីករាយ ទើបអាចអនុញ្ញាតឲ្យយើង មានកិច្ចសហការរវាងស្ថាប័ន ពាក់ព័ន្ធទាំងអស់ រៀបចំការប្រកួតនេះ ចេញជារូបរាងប្រកប ដោយលទ្ធផលជាផ្លែផ្កា ជាមួយទឹកមុខស្រស់ ស្រាយនិងវឌ្ឍនភាពថ្មីៗ ។

ក្នុងឱកាសនេះដែរ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន ប្រធានបណ្តាក្លឹបកីឡាវាយសី និងក្រុមការងារ ដែលបានសហការល្អ សហការសម្របសម្រួល រាល់ការងារពាក់ព័ន្ធទាំងអស់រហូតដល់សម្រចបានលទ្ធផល ជាទីពេញចិត្តនាពេលនេះ។ សូមអរគុណដល់ក្រុមការងារ និងមន្ត្រីជំនាញរបស់សហព័ន្ធកីឡាវាយសី កម្ពុជាបានអនុវត្តបានយ៉ាងល្អ និងសហការស្អិត រមួតជាមួយភាគីទាំងអស់ រហូតសម្រេចបានលទ្ធផល តាមការគ្រោងទុក ។

លោកបានបន្ថែមទៀតថា ខ្ញុំក្នុងនាមជាប្រជាជនមួយរូបចូលចិត្តកីឡា សូមប្រកាសគាំទ្ររាល់សកម្មភាព របស់សហព័ន្ធកីឡាវាយសីកម្ពុជា សូមលើកទឹកចិត្តដល់ក្រុមកីឡា“ខ្លាចាស់”ដោយជូនពរ ឲ្យមានសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លារឹងមាំ ដើម្បី បានបន្ដរការប្រកួត នាឆ្នាំបន្ទាប់ៗទៅមុខទៀត ។ ការប្រកួតលើកនេះមានកីឡាករក្រុមខ្លាចាស់ ចូលរួមចំនួន៧២ នាក់ ស្មើរនឹង ៣៣ប្រកួត និង៣វិញ្ញាសាររួមមាន៖ វិញ្ញាសារវាយគូបុរសអាយុ៤០-៤៩ឆ្នាំ, វិញ្ញាសារ វាយគូបុរសអាយុ៥០-៥៩ឆ្នាំ វិញ្ញាសា វាយគូបុរសអាយុ៦០ឆ្នាំ៕

Most Popular

To Top