កីឡាករអ្នកចាំទីអាហ្សង់ទីន Emiliano Martinez នៅក្នុងពិធីប្រគល់ពានរង្វាន់បាល់ទាត់របស់ FIFA World យប់មិញនេះ គឺបានក្លាយ ទៅជាអ្នក ដែលអាចលើកពានរង្វាន់ អ្នកចាំទីល្អបំផុតរបស់ពិភពលោកដោយ FIFA។
អ្នកចាំទីរបស់ក្លឹប Aston Villa រូបនេះបានបង្ហាញស្នាដៃយ៉ាងអស្ចារ្យក្នុងការប្រកួតពានរង្វាន់ ពិភពលោកព្រម ទាំងមានទំនុក ចិត្តបំផុតដោយអាចជួយឲ្យអាហ្សង់ទីនអាច លើកពានរង្វាន់ពិភពលោក ជាប្រវត្តិសាស្ត្របាន។
លើកពានរង្វាន់យប់មិញនេះ ក្រោយទទួលបានការបោះឆ្នោតយ៉ាង សន្ធឹកសន្ធាប់យកឈ្នះអ្នកចាំទី Yassine Bounou ដែលកំពុងលេងឲ្យ Sevilla និងអ្នកចាំទី Thibault Courtios របស់ក្លឹប Real Madrid។
គួរឲ្យដឹងដែរថាក្រៅតែពី World Cup នោះកាលពីឆ្នាំ២០២១មុននេះមួយឆ្នាំ Martinez ក៏ជាអ្នកជួយសង្គ្រោះបាល់១១ម៉ែត្រ ជួយឲ្យអាហ្សង់ទីនលើកពានរង្វាន់ធំបំផុតក្នុងទ្វីបគឺ Copa America ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី