កីឡា

Mourinho ទទួល​បាន​កាត​ក្រហម​ជា​លើក ៣ ស្រប​ពេល​ដែល Roma ចាញ់​ក្លឹប​បាត​តារាង

គ្រូ​បង្គោល​ក្លឹប Roma លោក Jose Mourinho បាន​ទទួល​កាត​ក្រហម ខណៈ​ដែល​ក្លឹប​របស់​លោក ​ចាញ់​ក្លឹប​បាត​តារាង​ Cremoneseក្នុងលទ្ធផល ២-១។

លោក​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ជេរ​អាជ្ញាកណ្ដាល​ដោយ​ពាក្យ​អាក្រក់ៗ ហើយ​ទទួល​បាន​កាត​ក្រហម​ភ្លាមៗ​តែ ៣នាទី​ប៉ុណ្ណោះ បន្ទាប់​ពី​តង់​ទី២ ចាប់​ផ្ដើម។

នេះ​ជា​លើក​ទី៣ ហើយ​នៅ​ក្នុង​រដូវ​កាល​នេះ ដែល​ Mourinho ត្រូវ​បាន​អាជ្ញាកណ្ដាល​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត។

ជា​រឿង​មួយ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ផង​ដែរ នេះ​ជា​លើក​ទី១ ហើយ​ដែល​ក្លឹប Cremonese ឈ្នះ​ការ​ប្រកួត​ជា​លើក​ដំបូង​នៅ​ក្របខ័ណ្ឌ Serie A ក្នុង​​រយៈពេល​ជិត ៣០ឆ្នាំ ពោល​គឺ​តាំង​ពី​ពេល​ដែល​ក្លឹប​ធ្លាក់​ចេញ​ពី​លីគ​កំពូល​អ៊ីតាលី​នៅ​ឆ្នាំ១៩៩៦៕

Most Popular

To Top