ប្រភពដ៏ជិតស្និទ្ធ ដែលធ្វើឡើង នៅក្នុងប្រទេស អាល្លឺម៉ង់ បានចេញផ្សាយថា កីឡាករខ្សែការពារបារាំង Benjamin Pavard បានសម្រេចចិត្តរួចរាល់ហើយ ក្នុងការបន្តរស់នៅ ជាមួយនឹងក្លឹប Bayern Munichទោះបីជាមានព័ត៌មាន អំពីការចាកចេញក្តី។
ម្ចាស់ពានរង្វាន់ពិភពលោក ឆ្នាំ២០១៨រូបនេះធ្លាប់ត្រូវបានសារព័ត៌មាន ចេញផ្សាយថា នឹងត្រូវចាកចេញពីកីឡាដ្ឋាន Allianz Arena នាចុងរដូវក្តៅនេះហើយ ក្នុងនោះក្លឹបយក្សអេស្បាញ Barcelona និង Real Madrid គឺជាក្លឹបដែលមាន ឱកាសច្រើនជាងគេ។
កុងត្រារបស់ Pavard ជាមួយនឹង Bayern Munich នឹងត្រូវផុតកំណត់ សល់ពេលត្រឹមតែ១ឆ្នាំទៀតប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះច្បាស់ហើយថា កីឡាកររូបនេះនៅតែមានការតាំងចិត្តខ្ពស់ ជាមួយនឹងក្លឹប Bayern Munich ៕
ប្រែសម្រួល៖ស៊ុនលី