The Sun ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Mason Greenwood នឹងមិនអាចបង្ហាញខ្លួន លេងឲ្យក្រុមជម្រើសជាតិអង់គ្លេសឡើយ ជាពិសេសក្នុងពេលដែលគ្រូបង្វឹកលោក Gareth Southgate នៅជាគ្រូបង្វឹកនោះ។
របាយការណ៍ដដែលបានអះអាងថា កីឡាករ Greenwood ទោះបីជាបានរួចផុតពីការដាក់ទោស ដោយតុលាការអង់គ្លេស ហើយក្តីប៉ុន្តែក្លឹបបិសាចក្រហម Man UTD នៅតែបន្តធ្វើការស៊ើបអង្គេតផ្ទៃក្នុង របស់ក្លឹបដែលមានន័យថា នឹងមិនអនុញ្ញាតិឲ្យកីឡាកររូបនេះ អាចលេងជាមួយក្លឹបវិញនៅឡើយ។
ក្នុងពេលដែលមានលេចឬថា ក្រុមជម្រើសជាតិ Jamaica បានផ្តល់សិទ្ធឲ្យកីឡាកររូបនេះ លេងក្នុងក្រុមជម្រើសជាតិក្តី ប៉ុន្តែកីឡាកររូបនេះនៅតែបានបដិសេធ មិនព្រមផ្លាស់ប្តុរក្រុមជម្រើសជាតិនៅឡើយ ទាំងដែលបានដឹងហើយថាអង់គ្លេស នឹងមិនពិចារណាបេក្ខភាពរបស់គាត់ក្តី៕ ប្រែសម្រួល៖ស៊ុនលី