កីឡា

Newcastle សម្រេចបន្តកុងត្រាថ្មី ឲ្យអ្នកចាំទី Pope និងប្រាក់កម្រៃខ្លួន ច្រើនជាងមុន

ក្រោយការបង្ហាញសមត្ថភាពបានយ៉ាងល្អជូន ក្រុមនៅរដូវកាលដំបូងនេះទីបំផុតអ្នកចាំទី Nick Pope បានទទួល ការទុកចិត្តយ៉ាង ខ្លាំងពីសំណាក់ អ្នកគាំទ្រនិងក៏ដូចជាក្លឹបផងដែរដោយក្នុងនោះគេជឿ ជាក់ថាកុង ត្រាថ្មីត្រូវបានសម្រេច ចិត្តជាមួយនឹងប្រាក់ កម្រៃយ៉ាងច្រើនផងដែរ។

The Sun ជឿជាក់ថាអ្នកចាំទីជនជាតិអង់គ្លេស វ័យ៣០ឆ្នាំរូបនេះ បានក្លាយទៅជាផែនការដ៏សំខាន់របស់ក្លឹប Newcastle និងក្រោមការគ្រប់គ្រងរបស់គ្រូបង្វឹកលោក Eddie Howe ដើម្បីកសាងប្រវត្តិជូន ក្រុមឡើងវិញនៅក្នុងពិភពបាល់ទាត់ក្នុង លីគនិងនៅអឺរ៉ុបនិងជាពិសេសក្រោយ ការវិនិយោគរបស់ក្រុមប្រធានក្លឹបថ្មី។

ប្រភពដដែលបានឲ្យដឹងទៀតដែរថា Newcastle នឹងបង្កើនប្រាក់កម្រៃរបស់កីឡាករពី៦ម៉ឺនផោន ក្នុងមួយសប្តាហ៍ ទៅដល់១០ម៉ឺនផោន ក្នុងមួយសប្តាហ៍នៅក្នុងកុងត្រាថ្មី។

មកដល់សប្តាហ៍នេះ​ Newcastle នៅក្នុងពេលដែល Pope មកដល់ស្ថិតនៅបាតតារាងនោះ ប៉ុន្តែបច្ចុប្បន្នកំពុងឈរ នៅលេខរៀងទី៦ មាន៤១ពិន្ទុ ហើយត្រូវបានចាត់ទុកថាជាក្រុមខ្លាំងមួយ គួរឲ្យតាមដាននារដូវកាលក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top