កីឡាករខ្សែការពារឆ្នើម Achraf Hakimi របស់ក្រុម PSG នឹងនៅតែអាចបង្ហាញ ខ្លួនប្រកួតប៉ះជាមួយនឹង Bayern Munich ដដែលទោះបីជាកំពុង ប្រឈមមុខទៅនឹងករណីចោទ ប្រកាន់ទោសរំលោភបំពាន ផ្លូវភេទក្តី ។
កីឡាកររូបនេះ ត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីកីឡាករ ដែលត្រូវប្រកួតប៉ះ Bayern ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Champions League នៅយប់ថ្ងៃពុធស្អែកនេះ ។
ទាំងការហ្វឹកហាត់ កាលពីថ្ងៃចន្ទក៏គេសង្កេតឃើញ មានវត្តមានរបស់កីឡាកររូបនេះនៅឡើយ ប៉ុន្តែក្លឹបមិនអាចធ្វើការអះអាងនៅឡើយទេថា គាត់នឹងអាចលេង នៅជម្រើស ១១នាក់បានឬយ៉ាងណា។
គួរឲ្យដឹងដែរថា ទោះបីជារងការចោទប្រកាន់ក្តី ប៉ុន្តែកីឡាកររូបនេះមិនទាន់ ស្ថិតនៅក្រោមការឃាត់ខ្លួនឡើយ គឺត្រឹមតែការស៊ើបអង្កេតបន្តហើយអាចចាក ចេញពីបារាំងបានប៉ុន្តែមិនអាចទាក់ទងទៅកាន់ ជនរងគ្រោះនៅក្នុងករណីនេះឡើយ៕
ប្រែសម្រួល៖ស៊ុនលី