កីឡា

Neymar ត្រូវ​វះ​កាត់​កជើង ​និង​​សម្រាក​រហូត ​ដល់​ចប់​រដូវ​កាល​នេះ

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Paris St-Germain កីឡាករ Neymar នឹង​​ត្រូវ​សម្រាក​រហូត​ដល់​ចប់​រដូវ​​កាល​នេះ ដោយ​សារ​តែ​គេ​ត្រូវ​ វះ​កាត់​របួស​កជើង។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល ​​ត្រូវ​បាន​ប្ដូរ​ចេញ ​ព្រោះ​តែ​របួស​កជើង​ខាង​ស្ដាំ អំឡុង​ការ​ប្រកួត PSG យ​ក​ឈ្នះ ៤-៣ លើ Lille កាល​ពី​ថ្ងៃ​ទី ១៩ ខែ​ កុម្ភៈ។ ក្លឹប PSG បាន​និយាយ​ថា កីឡាករ​វ័យ​៣១​ឆ្នាំ ​​បាន​របួស​ត្រង់​កជើង​ខាង​ស្ដាំ ​ជា​ច្រើន​ដង ​​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​ការ​វះ​កាត់​​គឺ​ចាំបាច់​ដើម្បី​​ជៀសវាង​ហានិភ័យ​​ធំ​កើត​ឡើង ។

ពួក​គេ​បាន​បន្ថែម​ទៀត​ថា Neymar ត្រូវ​សម្រាក​ពី​៣​ទៅ​៤​ខែ មុន​ពេល​អាច​ត្រឡប់​មក​ កាន់ការ​ហ្វឹកហាត់​វិញ​បាន។ កន្លង​ទៅ Neymar បាន​ខកខាន​​២​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល ​ក្នុង​ព្រឹត្តិការណ៍ World Cup ២០២២ បន្ទាប់​ពី​របួស​ ក្នុង​ការ​ប្រកួត​បើក​ឆាក​ទល់​នឹង​ស៊ែប៊ី៕

Most Popular

To Top