Man UTD យប់មិញនេះបើកទ្វាផ្ទះស្វាគមន៍ ក្រុមអេស្បាញ Real Betis បានយ៉ាងល្អបំផុតក្នុងការប្រកួត នៃជុំទី១៦ជើងទី១នៃពានរង្វាន់ Europa League ។
លទ្ធផល៤ទល់នឹង១បានធ្វើឲ្យ Man UTD កក់ក្តៅយ៉ាងខ្លាំង ក្នុងការត្រឡប់ទៅទឹកដីរបស់ Real Betis វិញនាថ្ងៃទី១៧ខែមិនាខាងមុខ ក្នុងការប្រកួតជើងទី២។
Rashford បើកគ្រាប់ទី១តាំងតែពីនាទីទី៦ ប៉ុន្តែត្រូវបានតាមពីក្រោយវិញដោយកីឡាករ Perez នៅនាទី៣២។ បញ្ចប់ការប្រកួតតង់ទី១បានត្រឹមស្មើ តែចូលដល់តង់ទី២ Man UTD ចាប់ផ្តើមប្តូរទំរង់លេងកាន់តែល្អ ដោយអាចរកគ្រាប់បាល់ទី២ នៅនាទី៥២ ដោយកីឡាករ Antony។
គ្រាប់ទី៣បានកើតឡើងបន្តិចក្រោយ៦នាទី ពោលគឺនៅនាទីទី៥៨ដោយកីឡាករ Bruno Fernandes ហើយនិងគ្រាប់បាល់ចុងក្រោយ ដោយកីឡាករខ្សែប្រយុទ្ធ Weghorst នៅនាទីទី៨២៕ ប្រែសម្រួល៖ស៊ុនលី