ក្រុមគ្រួសារ របស់ត្រកូលរបស់ Glazer family នៅតែមានបំណង ក្នុងការលក់ក្លឹបបិសាច ក្រហម Man UTD ចេញប្រសិនបើតម្លៃ ត្រូវរ៉ូវគ្នាទោះបីដឹងហើយថា មានអតិថិជនជាច្រើន កំពុងរងចាំការ សម្រេចចិត្តក្តី ។
ម្ចាស់ក្លឹបជនជាតិ អាមេរិកនេះធ្លាប់បានដាក់ផែនការ លក់ក្លឹបឲ្យបាននៅក្នុងចន្លោះពេល៤ខែ ដំបូងដើមឆ្នាំនេះ ប៉ុន្តែបច្ចុប្បន្នកំពុងរៀបចំផែនការថ្មី ធ្វើយ៉ាងណាឲ្យអាចលក់ក្លឹបនេះ បានមុនរដូវក្តៅខាងមុខមកដល់វិញ។
Glazer Family ចង់បានតម្លៃ របស់ក្លឹបឲ្យបាន៥ពាន់លានដុល្លារ ខណៈដែលគោលដៅសក្តានុពល ដែលមានដូចជាលោក Jassim bin Hamad Al Thani និង Sir Jim Ratcliffe ហាក់ដូចជាមិនទាន់ហ៊ាន ឲ្យក្លឹបក្នុងតម្លៃនេះនៅឡើយទេ ៕
ប្រែសម្រួល៖ស៊ុនលី