កីឡា

លោក ជ័យ ចាប ប្តេជ្ញាអភិឌ្ឍនប្រភេទកីឡាតុងហ្គីល ម៉ូដូកម្ពុជា ឲ្យមានការរីកចម្រើន កាន់តែខ្លាំងឡើង

ភ្នំពេញ៖លោក ជ័យ ចាប ទីប្រឹក្សារាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទីប្រឹក្សាសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រះបរមរាជវាំង ត្រូវបានតែងតាំងជាប្រធាន សហព័ន្ធកីឡា តុងហ្គីលម៉ូដូកម្ពុជា អាណត្តិទី៤ ឆ្នាំ២០២២-២០២៦ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ព្រមទាំងសមាជិកប្រតិបត្តិសហព័ន្ធ បានបើកប្រជុំដើម្បីរៀបចំផែន ការសកម្មភាព និងហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ FFWPU-Cambodia ។


កិច្ចប្រជុំដឹកនាំដោយលោក ជ័យ ចាប នោះបានប្រកាស និងបែងចែកតួនាទី និងទំនួលខុសត្រូវរបស់គណៈកម្មការប្រតិបត្តិ រៀបចំគណៈកម្មការជំនាញទំាង ៤ ដើម្បីអភិឌ្ឍនប្រភេទកីឡាតុងហ្គីលម៉ូដូកម្ពុជាឲ្យមានការរីកចម្រើនកាន់តែខ្លាំងឡើង ។

កម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការរីកចម្រើន ដែលធ្វើឲ្យមានការអភិវឌ្ឍ លើគ្រប់វិស័យ ដោយសារក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ហើយសម្តេចបានចាត់ទុកការងារ អប់រំកាយ និងកីឡា កំពុងដើរតួនាទីយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គម ពីព្រោះ «កីឡាកសាងមនុស្ស មនុស្សកសាងសង្គម»។


ឆ្នាំ២០២៣នេះសហព័ន្ធកីឡា តុងហ្គីលម៉ូដូកម្ពុជានឹងរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម បណ្តុះបណ្តាល អាជ្ញាគ្រូបង្វឹក បណ្តុះបណ្តាលមន្ត្រីបច្ចេកទេស។ សហពន្ធ័កីឡាតុងហ្គីលម៉ូដូកម្ពុជា កំពុងតែអនុវត្តនូវដំណើរការហ្វឹកហាត់ ការបំពេញ នូវបេសសកម្មជាច្រើនដែល ចូលរួមបម្រើដល់ផលប្រយោជន៍សង្គមជាតិ និង បណ្តុះបណ្តាល នូវស្មាតី ឆន្ទៈ ដល់យុវជន យុវនារី មានមុខងារនិងបំពេញបេសកកម្មក្នុងការបម្រើ លើកកម្ពស់វិស័យកីឡាការចូលរួម ផ្សព្វផ្សាយនូវ សារសំខាន់នៃវិស័យកីឡា និងការរួមចំណែកក្នុងការអប់រំចរឹតលក្ខណៈល្អដល់យុវជន យុវនារី ដោយផ្អែកលើទស្សនៈនៃ ការរស់នៅសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃ។


សម្រាប់អាណត្តិទៅ៤ ឆ្នាំ២០២២-២០២៦ចំនួន ១៥ រូបរួមមានលោក ជ័យ ចាប ជាប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា លោក ជា វណ្ណចាន់ត្រា អនុប្រធានអចិន្ត្រៃយ៍ លោក អៀ ធូ អនុប្រធាន លោក ចំរើន សុផល អនុប្រធាន លោក ប៉ែន សម្បត្តិ អគ្គលេខាធិការ លោក ភាវ ហង្ស លោក តាំង ប៉ូហេង អគ្គលេខាធិការរង លោកស្រី យឹម ឡៃស៊ឹម អគ្គហិរញ្ញិការ លោក ឃី សុខនៅ អគ្គហិរញ្ញិការរង លោក រើន គន្ថា លោក សាន ចិន្តា លោក វ៉ាន់ សាក់សំ លោក កៅ រិទ្ធិ លោក គិម វណ្ណៈ និងលោក ហ៊ុត ហេន ៕

ដោយ៖លី ភីលីព

Most Popular

To Top