The Sport ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបារាំង PSG នៅតែមានចំណាប់អារម្មណ៍ជាមួយ នឹងសមត្ថភាពប្រកួតរបស់ កីឡាករខ្សែការពារ Sergio Ramos ទោះបីជាកុងត្រារបស់គាត់នឹងត្រូវផុតកំណត់ ទៅហើយនៅរដូវក្តៅ ខាងមុខនេះ។
កីឡាករខ្សែការពារកណ្តាលរូបនេះនឹងត្រូវបានក្លឹបព្យាយាមចរចា ដើម្បីអាចបន្តលេងជាមួយគ្នាទាំងដែលបាន ដឹងហើយ ថាកីឡាកររូបនេះកំពុងទាក់ចិត្តក្លឹប ជាច្រើនមកពីតំបន់អឺរ៉ុប និងជាពិសេសអាមេរិកក្តី។
បច្ចុប្បន្នក្លឹបនៅលីគកំពូលអាមេរិកកំពុងរងចាំការសម្រេចចិត្តរបស់កីឡាករប៉ុណ្ណោះ ហើយក៏មានលេចឬដំណឹងដែរថា គាត់នឹងអាចចូលរួមជាមួយនឹងក្លឹបនៅអាមេរិកនេះជាមួយនឹង Lionel Messi និង Sergio Busquets ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
