កីឡា

អ្នកឧកញ៉ា សៀ ឬទ្ធី ក្លាយជាប្រធាន សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា អាណត្តិទី៧ ឆ្នាំ២០២៣-២០២៦

ភ្នំពេញ ៖ អ្នកឧកញ៉ា សៀ ឬទ្ធី ក្លាយជាប្រធានសហព័ន្ធ កីឡាវាយកូនបាល់កម្ពុជា អាណត្តិទី៧ ឆ្នាំ២០២៣-២០២៦ ខណៈលោកស្រី ស៊ុំ សុខា អនុប្រធាន បន្ទាប់ពីសមាជិកប្រតិបត្តិ អាណត្តិចាស់ និងបណ្តាក្លិបកីឡាវាយកូនបាល់ទំាង ១០ បានធ្វើការបោះឆ្នោតគាំទ្រ អ្នកឧកញ៉ាជាប្រធានដឹកនាំបន្ត ដើម្បីអផិឌ្ឍនប្រភេទ កីឡាមួយនេះឲ្យរីកចម្រើន កាន់តែខ្លាំងឡើង លើឆាកអន្តរជាតិ ។

ក្នុងឱកាសពិធីមហាសន្និបាត បញ្ចប់អាណត្តិទី៦ និងបន្ត ទិសដៅអាណត្តិទី ឆ្នាំ២២០៣-២០២៦ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការសហព័ន្ធ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោក ឯម ហៀង តំណាងឲ្យគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងលោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ។

សម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣-២០២៦សមាជិក ប្រតិបត្តិមាន១១រូបរួមមាន អ្នកឧកញ៉ា សៀ ឬទ្ធី ក្លាយជាប្រធានសហព័ន្ធ កីឡាវាយកូនបាល់កម្ពុជា អាណត្តិទី៧ លោកស្រី ស៊ុំ សុខា អនុប្រធាន លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ លោក ជា ពៅ អគ្គលេខាធិការរង លោកស្រី ឯក ប៊ុនលក្ខណា អគ្គហេរញ្ញិក លោក ឈាង សវណ្ណ អគ្គហេរញ្ញិករង លោក ឡុង ជំនិត្យ លោក ដាន់ រ៉ាន់ លោក ចាន់វាសនា លោក យ៉ែម សំអាត និងលោក ឈូ អៀស៊ុន ជាសមាជិក។
អ្នកឧកញ៉ា សៀ ឬទ្ធី បានមានប្រសាសន៍ថា ក្រុមកីឡាករ-កីឡាការិនីវាយកូនបាល់កម្ពុជា ដែលដណ្តើមមេដាយមាស នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ ការប្រកួតនោះ ក្នុងនាមជាប្រធានសហព័ន្ធ នឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដោយផ្ទាល់របស់លោក ៕

Most Popular

To Top