The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool បានក្លាយទៅជាក្លឹបចុងក្រោយហើយ ក្នុងការចាប់អារម្មណ៍ជាមួយនឹងកុងត្រា របស់កីឡាករឆ្នើមម្នាក់ របស់ក្លឹបអេស្បាញ Celta Viga។
កីឡាករ Gabri Veiga ដែលមានវ័យទើបតែ២០ឆ្នាំ កំពុងទាកទាញចំណាប់អារម្មណ៍ ក្លឹបជាច្រើនមកពីតំបន់អឺរ៉ុប ដែលក្នុងនោះសូម្បីតែក្លឹប Sainz, Arsenal, Man City និង Newcastle ផងដែរ ។
គួរឲ្យដឹងដែរថាក្រៅពីនោះ ក៏មានក្លឹបយក្សអេស្បាញ Real Madrid ដែលកំពុងស្ថិតនៅក្នុងការ តាមដានស្ថានភាព របស់កីឡាករផងដែរ ដោយរំពឹងទុកថាសមត្ថភាព របស់គាត់នឹងអាចជំនួសកីឡាករ គោលដៅរបស់ខ្លួនគឺកីឡាករ Jude Bellingham ៕
ប្រែសម្រួល៖ស៊ុនលី