The AS នៅថ្ងៃនេះចេញផ្សាយ នៅថា ក្លឹបយក្សអេស្បាញ Barcelona បានត្រៀមកញ្ចប់លុយ ប្រមាណជា១០០លានផោន ដើម្បីគ្រូបង្វឹកក្លឹបលោក Xavi ក្នុងការទិញយកកីឡាករចំណូលថ្មីៗ មកបន្ថែមទៀត ។

គ្រូបង្វឹក របស់ក្លឹបបុរសជនជាតិ អេស្បាញរូបនេះ ត្រូវបានគេដឹងថា កំពុងចាប់អារម្មណ៍ជាមួយ នឹងកីឡាករចំណូលថ្មីៗ វ័យក្មេងចំនួន២នាក់ ដែលអាចនឹងមានតម្លៃ សរុបប្រមាណជា១០០លានផោននេះ។
កីឡាករទាំង២នាក់ ដែលត្រូវបានគេស្គាល់នោះ មានដូចជាកីឡាករ Juan Foyth ដែលកំពុងលេងឲ្យក្លឹប Villarreal និងកីឡាករខ្សែប្រយុទ្ធ Vitor Roque មានវ័យទើបតែ១៨ឆ្នាំ ដែលកំពុងលេងឲ្យក្លឹប Athletico Paranaense មានវ័យទើបតែ១៨ឆ្នាំ៕
ប្រែសម្រួល៖ស៊ុនលី
