The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា តារាឆ្នើម Ryan Gravenberch ដែលកំពុងលេងឲ្យក្លឹប Bayern Munich នោះក៏កំពុងស្ថិតនៅក្នុងបញ្ជី កីឡាករគោលដៅ របស់ក្លឹបហង្សក្រហម Liverpool ផងដែរនៅរដូវក្តៅខាងមុខនេះ។
អ្នកកាសែតដ៏ល្បីម្នាក់ គឺលោក James Pearce បានអះអាងថាព័ត៌មាន របស់គាត់ដែលទទួលបាននោះគឺត្រឹមតែជាដំណាក់កាលដំបូងនៅឡើយប៉ុន្តែ Gravenberch នឹងស្ថិតនៅក្រោមការពិចារណា របស់ក្លឹបអង់គ្លេសនេះ ជាមិនខានប៉ុន្តែទោះបីជាយ៉ាងណាក្តីកីឡាករ Bellingham នៅតែជាកីឡាករគោលដៅអទិភាពដដែល ។
កីឡាករ Gravenberch វ័យទើបតែ២០ឆ្នាំរូបនេះ ត្រូវបានគេសង្ស័យថា មានបំណងក្នុងការចាកចេញ ពីលីគកំពូលអាល្លឺម៉ង់បន្ទាប់ ពីទើបតែបានបង្ហាញខ្លួនបានត្រឹមតែ ១រដូវកាលប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
