The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹប Roma កំពុងមានបំណងក្នុងលក់កីឡាករ Tammy Abraham ឲ្យបាននៅរដូវក្តៅឆ្នាំនេះ។
ទំរង់លេង របស់កីឡាករ ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ បានធ្លាក់ចុះខ្លាំងណាស់ នៅរដូវកាលនេះ ដោយអាចរកបានត្រឹមតែ៧គ្រាប់ ក្នុងរយៈពេល ៣៨ប្រកួតចុងក្រោយ ប៉ុណ្ណោះ ដែលធ្វើឲ្យគាត់នឹងមិនអាច ស្ថិតនៅក្រោមការជ្រើសរើស ជាឈុតដំបូងទៀតឡើយ របស់គ្រូបង្វឹកលោក Jose Mourinho ។
ប្រភពដដែលបានបន្តទៀតថា ក្នុងនោះឱកាស ដើម្បីអាចបញ្ចេញកីឡាករ Abraham បានខណៈដែល Chelsea ក៏កំពុងចង់លក់ Lukaku ចេញពីបញ្ជីផងនោះ បានធ្វើឲ្យផែនការ នៃការដោះដូរគ្នា កំពុងត្រូវបានពិភាក្សាប៉ុន្តែជឿជាកថា Chelsea នឹងត្រូវចំណាយលុយបន្ថែមខ្លួនខណៈដែល Abraham នៅពេលនេះ មានតម្លៃខ្លួនប្រហែលជា៨០លានអឺរ៉ូ ៕
ប្រែសម្រួល៖ស៊ុនលី