ភ្នំពេញ៖នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ស្រុកពញាឮបានឈ្នះមេដាយមាស ៤ គ្រឿងនៃការប្រកួត កីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ ២០២២-២០២៣ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៣ នៅតាមទីលានសាលារៀនរបស់ខេត្តដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនី វ័យក្មេងចូលរួមការប្រកួតទូទំាំងប្រទេសនាពេលខាងមុខនេះ ការប្រកួតនេះរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។
លទ្ធផលការប្រកួតអត្តពលកម្មនៃសិស្សមធ្យមជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២២-២០២៣ ថ្ងៃទី២៣ ខែមីនាសម្រាប់វិញ្ញាសារត់ល្បឿនផ្នែកបុរស៖ចំណាត់ថ្នាក់លេខ១ បានទៅលើ កីឡាករ ផាត សុភី ស្រុកពញាឮ ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករ ផា ដាលីន ស្រុកកៀនស្វាយ និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ ផល្លី រ៉ាវុទ្ធ ស្រុកមុខកំពូល។
ចំណែករត់ល្បឿនផ្នែកនារី៖ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនី សម្បត្តិ ស្រីណែត ស្រុកពញាឮ ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាការិនី មឿន ចាន់ណា ស្រុកកៀនស្វាយ និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាការិនី ខូវ សុខខេង ក្រុងតាខ្មៅ
ចំពោះវិញសាចោលដុំដែកផ្នែកបុរស៖ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ វឿន ចាងអ៊ូជី ស្រុកពញាឮ ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករ គិត សិវិសាល ស្រុកកៀនស្វាយ និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ ហ៊ុន ហ៊ុយ ស្រុកមុខកំពូល ។ ចោលដុំដែកផ្នែកនារី ៖ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនី ផន ស្រីនាង ស្រុកពញាឮ ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាការិនី អ៊ន លីតា ស្រុកកៀនស្វាយ និងចំណាត់ថ្នាក់លេខ៣ បានទៅលើ សំអូន ដាវីន ក្រុងតាខ្មៅ។
ការប្រកួតកីឡាសិស្សសិស្សមធ្យម សិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២២-២០២៣ គឺជាការប្រកួតមួយដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីនៃប្រភេទកីឡាទាំង៥នេះ សម្រាប់ត្រៀមចូលរួមការប្រកួត កីឡាសិស្សសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកទូទំាងប្រទេស នាពេលខាងមុខនេះនៅភ្នំពេញ ។
ព្រឹត្តិការណ៍នេះចាប់ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២ យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ៕ដោយ៖លី ភីលីព




