គ្រូបង្វឹកលោក Mauricio Pochettino ត្រូវបានគេជឿជាក់ថាមានបំណងចង់បានកីឡាករម្នាក់បន្ថែម ជាមួយនឹងក្លឹបពេលដែលអាចមានឱកាសវិលត្រឡប់មក Spurs វិញនាពេលខាងមុខ។
The Sun ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាបច្ចុប្បន្នលោក Pochettino កំពុងស្ថិតនៅក្នុងគោលដៅរបស់ក្លឹប Spurs សម្រាប់ជំនួសតំណែងរបស់លោក Conte ដែលកំពុងជួបបញ្ហាមួយចំនួនជាមួយក្លឹប និងជាពិសេសកីឡាករ។
គ្រូបង្វឹកអាហ្សង់ទីនរូបនេះ អាចវិលត្រឡប់មកវិញ ជំនួសតំណែងនេះប៉ុន្តែជឿជាក់ថា កីឡាករខ្សែប្រយុទ្ធ Zaha នឹងក្លាយទៅជាគោលដៅទី១របស់គាត់ ដើម្បីពង្រឹងក្រុមឡើងវិញទោះបីជាបច្ចុប្បន្នក្លឹបមានវត្តមាន របស់កីឡាករ Kane ឬ Son និង Richarlisonទៅហើយក្តី៕
ប្រែសម្រួល៖ស៊ុនលី
