The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករខ្សែការពារ Raphael Varane ដែលកំពុងបង្ហាញទំរង់លេងយ៉ាងល្អជាមួយនឹងបិសាចក្រហម Man UTD នោះគឺបានដាក់ផែនការរួចរាល់ហើយ សម្រាប់អនាគតពេលចាកចេញពីទីនេះ។
ប្រភពដដែលបានសរសេរថា កីឡាករការពារឆ្នើមសញ្ជាតិបារាំង Varane រូបនេះបានដាក់បេះដូងរបស់ខ្លួនគាត់ ក្នុងការបញ្ចប់អាជីពជាមួយនឹងក្លឹប នៅលីគកំពូលបារាំង Lens នៅពេលដែលកុងត្រារបស់គាត់ នឹងត្រូវបញ្ចប់ជាមួយនឹង Old Trafford។
Varane ប៉ុន្មានរដូវកាលនេះ គឺជាកីឡាករដ៏សំខាន់របស់ក្លឹបជាពិសេសក្រោមការដឹកនាំរបស់លោក Erik Ten Hag ប៉ុន្តែវ័យកាន់តែជ្រេកីឡាកររូបនេះ គឺបានរៀបចំផែនការជីវិតរួចរាល់ហើយក្នុងការវិលត្រឡប់ ទៅកាន់ក្លឹបចាស់របស់ខ្លួនវិញមុនការព្យួរស្បែកជើង៕ ប្រែសម្រួល៖ស៊ុនលី