កីឡា

លោក វ៉ាត់ ចំរើន៖ ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ា តុងលើកទី៨ នៅខេត្តព្រះសីហនុធ្វើឡើងផ្សព្វផ្សាយ ការប្រកួតកីឡា SEA GAMES 2023 

ភ្នំពេញ៖ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ គណៈកម្មការរៀបចំព្រឹត្តិការណ៍បានប្រកាសធ្វើសន្និសីទសារព័ត៌មាន ស្តីពី ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ នៅនៅខេត្តព្រះសីហនុ ប្រព្រឹត្តទៅនៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងក្រុមហ៊ុនឯកជនជាដៃគូ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី៨ នៅនៅខេត្តព្រះសីហនុប្រព្រឹត្តឡើងដើម្បីបំផុសគំនិតឲ្យប្រជាជន នៅខេត្តព្រះសីហនុរាបរស់នៅដឹងកាន់តែច្បាស់ការប្រកួតកីឡា SEA GAMES 2023 និងខេត្តនេះធ្វើម្ចាស់ការប្រកួតកីឡាមួយចំនួន  ព្រមទាំងគ្រប់ទីកន្លែងក្នុងខេត្តតំបន់ទេសចរណ៍ ដ៏សំខាន់របស់ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមជាង១០.០០០នាក់មកពី ២៧ ប្រទេស។

លោក សែម ផល្លា បាននិយាយថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី៨ នៅនៅខេត្តព្រះសីហនុ មាន ៤ វិញ្ញាសារួមមាន រត់ចម្ងាយ ២១ គីឡូម៉ែត្រ រត់ចម្ងាយ ១០ គីឡូម៉ែត្រ រត់ចម្ងាយ ៥ គីឡូម៉ែត្រ និងរត់ចម្ងាយ ៣ គីឡូម៉ែត្រ តាមបណ្តោយឆ្នេរសមុទ្រអូរឈើទាល។ ទិវារត់ប្រណាំងលោកសង្ឃឹមនឹងមានអ្នកចូលរួមចំនួន ១៥០០ នាក់ ដូច្នេះគណៈកម្មាធិការនៅតែទទួលចុះឈ្មោះរហូតដល់ចុងខែនេះ៕

ដោយ៖លី ភីលីព

Most Popular

To Top