កីឡាករខ្សែការពារឆ្នើមម្ចាស់ ពានរង្វាន់ពិភពលោកបារាំង ដែលទើបតែបានចូលរួមជាមួយនឹងក្លឹបបិសាចក្រហម Man UTD កាលពីឆ្នាំ២០២១កន្លងមកនេះនោះនៅពេលនេះ បានឈានមកដល់ការសម្រេចចិត្តថ្មីមួយ ហើយដើម្បីស្វែងរកក្លឹបថ្មីបន្តអាជីពរបស់ខ្លួន នាពេលអនាគត ។
អតីតកីឡាកររបស់ក្លឹប Real Madrid និងជាអ្នកជួយក្លឹបលើកពាន Champions League ជាច្រើនសម័យផងនោះកំពុងស្ថិតនៅក្នុងពេលវេលាដែលត្រូវជ្រើសរើសគោលដៅបន្ទាប់ហើយខណៈដែលវ័យក៏កាន់តែជ្រេទៅផងនោះ។
ក្លឹប Lens នៅបារាំងជាក្លឹបដើមដែលគាត់បង្ហាញសមត្ថភាពមុនពេលផ្ទេរទៅចូលរួម Real Madrid ប៉ុន្តែកីឡាករបានបង្ហើបថាប្រសិនបើ Real Madrid នឹងត្រឡប់មករកគាត់វិញនោះគឺជាអ្វីដែលគាត់តែងតែចង់បានបំផុតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
