ខេត្តកណ្តាល ៖ ការប្រកួតដែលមានប្រើពេលអស់ជិត១ខែនោះ នាពេលគណៈកម្មការរៀបចំការ ប្រកួតរកឃើញក្រុមជើងខ្លាំង ៨ក្រុមមានសិទ្ធិឈាន ជើងចូលវគ្គ ៨ ក្រុមចុងក្រោយតាមពូលនីមួយៗ នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លើកទី២ ឆ្នាំ២០២៣កាលពីពេលថ្មីៗនេះ នៅតាមទីលានប្រកួតរៀងៗខ្លួននាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ។

ក្រុមជើងខ្លាំង ៨ ក្រុមរួមមាន ក្រុមបាល់ទាត់ យុវជន ស្រុកល្វាឯម ក្រុមបាល់ទាត់ យុវជន ស្រុកមុខកំពូល ក្រុមបាល់ទាត់ រដ្ឋបាលសាលាខេត្តកណ្តាល ក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកៀនស្វាយ ក្រុមបាល់ទាត់ យុវជន ស្រុកខ្សាច់កណ្តាល ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពញាឮ ក្រុមបាល់ទាត់ យុវជន ស្រុកអង្គស្នូល និងក្រុមបាល់ទាត់ យុវជន វត្តសិរីបន្ទាយដែក។

សម្រាប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នៅកីឡដ្ឋានខេត្តកណ្តាលរួមមាន ក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកៀនស្វាយ ប៉ះក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពញាឮ ចំណែកក្រុមបាល់ទាត់ យុវជន ស្រុកល្វាឯមប្រកួតជាមួយក្រុមបាល់ទាត់ យុវជន ស្រុកអង្គស្នូល៕


