កីឡា

កុងត្រា​ថ្មី​របស់​ Haaland អាច​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ​រក​បាន​ក្បែរ ៤ពាន់​ដុល្លារក្នុង​មួយ​ម៉ោង

ល្ហិចល្ហៀង​ថា ខ្សែ​ប្រយុទ្ធ​ន័រវែស​កីឡាករ Erling Haaland ត្រៀម​ស៊ីញេ​កុងត្រា​ថ្មី ជាមួយ​ក្លឹប Manchester City។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Sun។

សារព័ត៌មាន​ខាង​លើ​នេះ​បាន​ផ្សាយ​ថា កុងត្រា​ថ្មី​របស់​ Haaland អាច​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ​រក​លុយ​មួយ​ឆ្នាំ​បាន​ប្រមាណ ២៦លាន​ផោន ឬ ក្បែរ ៣២លាន​ដុល្លារ​អាមេរិក។

ហេតុដូច្នេះ​ហើយ បើ​គិត​គូរ​ទៅ​ក្នុង​មួយ​សប្ដាហ៍​កីឡាករ​រូប​នេះ​អាច​រក​បាន ៦១ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ ហើយ​ក្នុង​មួយ​ថ្ងៃ​កីឡាករ​រូប​នេះ​អាច​រក​បាន ៨ម៉ឺន​ដុល្លារ ហើយ​មួយ​ម៉ោង​អាច​រក​បាន ៤ពាន់​ដុល្លារ។

នៅ​ក្នុង​ពេល​នេះ​ដែរ កីឡាករ​ដែល​រក​ចំណូល​ពី​ប្រាក់​ខែ​ក្លឹប​ខ្ពស់​ជាង​គេ​នៅ​ Premier League គឺ ខ្សែ​បម្រើ Kevin De Bruyne ដែល​កីឡាករ​រូប​នេះ​រក​បាន​មួយ​សប្ដាហ៍​រក​បាន​ក្បែរ ៥០ម៉ឺន​ដុល្លារ​អាមេរិក៕

Most Popular

To Top