The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid នឹងធ្វើការលក់កីឡាករ Ferland Mendy ចេញពីក្លឹបដាច់ខាត បើមិនបានទទួលតម្លៃខ្លួនកីឡាករយ៉ាងហោចណាស់៦០លានអឺរ៉ូ។
ក្នុងនោះក្រៅតែពីក្លឹបកាំភ្លើងធំ Arsenal ក្លឹបមមេឃខៀវ Man City និងក្លឹបយក្ស Newcastle ហើយក៏នៅមានក្លឹបធំៗនៅអឺរ៉ុបជាច្រើនទៀតផងដែរ កំពុងតាមចង់បានកីឡាករបារាំងរូបនេះ។
Mendy កើតនៅថ្ងៃទី៨ខែមិថុនាឆ្នាំ១៩៩៥ ដែលមកទល់ពេលនេះគាត់មានអាយុ២៧ឆ្នាំមកហើយនិងកំពុងលេងឲ្យក្លឹប Real Madrid ក្នុងនាមជាកីឡាករខ្សែការពារពាក់អាវលេខ២៣៕
ប្រែសម្រួល៖ស៊ុនលី
