កីឡា

AT Madrid និង Barcelona កំពុងចរចាដើម្បីដោះ ដូរកីឡាករ២នាក់

The Sport ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Barcelona បានធ្វើការទាក់ទងជាមួយនឹងក្លឹប AT Madrid ហើយដើម្បីអាច ធ្វើការដោះដូរយកកីឡាករខ្សែប្រយុទ្ធស្លាបម្នាក់មករួមក្លឹបនៅរដូវកាលក្រោយ។

កីឡាករ Yannick Carrasco វ័យ២៩ឆ្នាំរូបនេះគឺជាកីឡាករដែលកំពុងស្ថិតនៅក្នុងទំរង់ លេងដ៏ល្អមួយដោយ អាចរកបាន២គ្រាប់ក្នុងការប្រកួត២ចុងក្រោយប៉ុន្តែកំពុងក្លាយជាគោលដៅរបស់ក្លឹប Barcelona។

ទោះបីជាយ៉ាងណាក្តី AT Madrid ក្នុងពេលជាមួយគ្នានេះក៏កំពុងសម្លឹងឃើញកីឡាករខ្សែប្រយុទ្ធក្នុងស្តុកម្នាក់របស់ Barcelona ផងដែរដែលមានឈ្មោះថា Ferran Torres។ដូច្នេះការពិភាក្សាដែលកំពុងធ្វើឡើងនឹងអាចមើលឃើញការដោះដូរកីឡាករទាំងពីរនាក់នេះជាមិនខាននៅរដូវក្តៅ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top