ខេត្តព្រៃវែង៖ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជាពិសេសដើម្បីជំរុញការផ្សព្វផ្សាយ ក្នុងឱកាសដែលកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះ រៀបចំការប្រកួតព្រឹត្តិការណ៍ SEA GAMES លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាពេលខាងមុខនេះ ស.ស.យ.ក.ខេត្តព្រៃវែង បានរៀបចំព្រឹត្តិការណ៍រត់ចម្ងាយ ៥,០០០ ជំហាន ដោយមានការផ្សារភ្ជាប់ជាមួយការដាំដើមឈើចំនួន ៥,០០០ដើម នៅបរិវេណបឋមសិក្សាគោកក្រសាំង ស្ថិតក្នុងស្រុកកញ្ជ្រៀច។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងជាតំណាងលោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានកិច្ចសហការជាមួយរដ្ឋបាលស្រុកកញ្ជ្រៀច ថ្នាក់ដឹកនាំភូមិ ឃុំ សហគមន៍ កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ យុវជន និងសិស្សានុសិស្សប្រមាណ ៣០០នាក់។
ថ្លែងក្នុងកម្មវិធីនាព្រឹកនេះលោក បានមានប្រសាសន៍ថា សកម្មភាពនាព្រឹកនេះមិនត្រឹមតែនាំមកនូវសុខភាពល្អ និងការរឹតចំណងមិត្តគ្នា តែជាចលនាសង្គមមួយ ដើម្បីផ្ញើសារបំផុសស្មារតីដល់ប្រជាពលរដ្ឋដទៃទៀត ជាពិសេសយុវជនជំនាន់ក្រោយ ក្នុងការចូលរួមដាំដើមឈើ ដើម្បីជួសជុលគម្របព្រៃពណ៌បៃតងយើងឡើងវិញ៕ដោយ៖លី ភីលីព