កីឡា

Al Hilal បង្ហាញកញ្ចប់សុំចរចា Messi ដល់ទៅ ៣៥០លានផោន ក្នុងមួយឆ្នាំ

ក្លឹបនៅលីគកំពូលអារ៉ាប៊ីសាអូឌីត Al Hilal ត្រូវបាន The Goal ចេញផ្សាយថាបានដាក់សំណើរ សុំចរចាកីឡាករឆ្នើម អាហ្សង់ទីននិងក្លឹប PSG លោក Lionel Messi ហើយជាមួយនឹងកុងត្រាដែលមានតម្លៃខ្ពស់កប់ពពក។

ឱកាសនេះមានន័យថាពិភពលោកនឹងអាចមើលឃើញនូវការប្រកួតប្រជែងសាជាថ្មីរវាងកំពូលកីឡាករ Goat ទាំងពីរគឺ CR7 និង​ Messi នៅទីនេះខណៈដែលកុងត្រាដែលអាចផ្តល់ជូនកីឡាករ អាហ្សង់ទីន រូបនេះមានរហូតទៅដល់ ៣៥០លានផោន ក្នុងមួយឆ្នាំជាកុងត្រាមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្របាល់ទាត់។

បច្ចុប្បន្ន CR7 អាចទទួលបានត្រឹមតែ១១៧លានផោន ប៉ុណ្ណោះក្នុងមួយឆ្នាំពីក្លឹប Al Nassr ហើយជឿជាក់ថាលទ្ធភាព នៅតែមានក្នុងពេលដែលកុងត្រាចាស់របស់ Messi ដល់ខែមិថុនានៅមិនទាន់ត្រូវបានបន្តនៅឡើយជាមួយនឹងក្លឹបបារាំង PSG៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top