កីឡា

ចាប់​តាំង​ពី​សតវត្ស​ទី២១មក មាន​កីឡាករ​តែ ២រូប​ទេ ដែល​ឈ្នះ World Cup និង​ UCL ក្នុង​ឆ្នាំ​តែ​មួយ

ចាប់​តាំង​ពី​សតវត្ស​ទី២១មក មាន​តែ​កីឡាករ ២រូប​ទេ ដែល​ឈ្នះ​ពាន World Cup និង​ពាន​ UEFA Champions League ក្នុង​ឆ្នាំ​តែ​មួយ។ កីឡាករ​ទាំង​ពីរ​នោះ​គឺ ខ្សែ​ការពារ​ស្លាប​ប្រេស៊ីល Roberto Carlos និង​ខ្សែ​ការពារ​កណ្ដាល​បារាំង​កីឡាករ Raphael Varane។

ជា​រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែរ កីឡាករ​ទាំង​ពីរ​នេះ​ឈ្នះ UEFA Champions League ជាមួយ​ក្លឹប Real Madrid ដោយ​ Roberto Carlos ឈ្នះ​នៅ​ឆ្នាំ២០០២ និង​ Varane ឈ្នះ​នៅ​ឆ្នាំ២០១៨។

វីរបុរស​ជម្រើស​ជាតិ​ប្រេស៊ីល​ជួយ​ប្រេស៊ីល​ឱ្យ​ឈ្នះ​ពាន World Cup ឆ្នាំ២០០២ នៅ​ស្រុក​ជប៉ុន ដោយ​កាល​នោះ​ប្រេស៊ីល​យក​ឈ្នះ​អាល្លឺម៉ង់​ក្នុង​លទ្ធផល ២-០។ ចំណែក​ឯ Varane វិញ​ជួយ​បារាំង​ឱ្យ​ឈ្នះ​ក្រូអាត​ក្នុង​លទ្ធផល ៤-២ នៅ​ប្រទេស​រុស្ស៊ី៕

Most Popular

To Top