ខេត្តកណ្តាល៖ ក្រុមបាល់ទាត់រដ្ឋបាលសាលាខេត្តកណ្តាល បានគ្រងតំណែងជើងឯកនៃព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល លើកទី២ ឆ្នាំ២០២៣ នៅកីឡដ្ឋានខេត្តកណ្តាល នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ បន្ទាប់យកឈ្នះលើក្រុមសហភាព សហព័ន្ធយុវជនកម្ពុជា ស្រុកពញាឮ នៅវគ្គផ្តាច់ព្រ័ត្រ។
ក្នុងឱកាសពិធីប្រគល់ជយលាភី ដល់ក្រុមកីឡាករបាល់ទាត់ទំាង ៤ ក្រុមដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ព្រមទំាងអភិបាល ក្រុង-ស្រុក ទំាង ១១ និងប្រធានមន្ទីរ ស្នងការ ស្នងការខេត្តកណ្តាល។
ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពញាឮ គ្រងតំណែងជើងឯករង និងទទួលបានពានក្រុមល្អ ប្រកបដោយក្រមសីលធម៌ ក្រោយចាញ់ក្រុមបាល់ទាត់ រដ្ឋបាលសាលាខេត្តកណ្តាល នៅវគ្គផ្តាច់ព្រ័ត្រ ចំណែកក្រុមបាល់ទាត់ យុវជន ស្រុកមុខកំពូល ជាប់ចំណាត់ថ្នាក់លេខ ៣ និងក្រុមបាល់ទាត់ យុវជន ស្រុកល្វាឯម ជាប់ចំណាត់ថ្នាក់លេខ ៤។
ការប្រកួតបាល់ទាត់ពាន់រង្វាន់ លោកអភិបាលខេត្ត បានចាប់ផ្ដើមប្រកួតនៅថ្ងៃទី៣ ខែមីនារហូតដល់ថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៣ នៅកីឡាដ្ឋានបាល់ទាត់ក្រុងតាខ្មៅ ខេត្តកណ្តាល។ ការប្រកួតឆ្នាំទី២នេះ មានក្រុមកីឡាករបាល់ទាត់១៩ ក្រុម ដោយមានមន្ទីរជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុកទាំង១១ និងវិស័យឯកជន ក្នុងខេត្តកណ្តាល។
ក្រុមកីឡាករទំាំង១៩ក្រុម ធ្វើការប្រកួតប្រកបដោយក្រមយុត្តិធម៌ ដើម្បីសម្រួលដល់ការប្រកួត នេះឲ្យមានតម្លាភាព រក្សាបាននូវមិត្តភាព សាមគ្គីភាព និងមានវិន័យ ដើម្បីមុខមាត់ខេត្តយើងទាំងអស់គ្នា៕ ដោយ៖លី ភីលីព